Home > Covid19 > ខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់
Older support line

ខ្សែទូរស័ព្ទជំនួយកូវីត១៩​ សម្រាប់មនុស្សវ័យចំណាស់សូមទាក់ទងតាមលេខ 1800 171 866———————————————–ទំនាក់ទំនងសមាគមខ្មែរវិចតូរីយ៉ា៖Phone: (03) 9546 3466Fax: (03) 9546 3604www.cav.net.au

Posted by Cambodian Association of Victoria Inc. on Friday, 21 August 2020

ខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់ គឺផ្តល់ព័ត៌មាន ជួយគាំទ្រ និងភ្ជាប់ទំនាក់ទំនងសម្រាប់ប្រជាជនដែលមានវ័យចំណាស់។ ប្រជាជនដែលមានវ័យចំណាស់ គ្រួសារ មិត្តភក្តិ និងអ្នកថែទាំពួកគាត់អាចទូរស័ព្ទឥតគិតថ្លៃទៅលេខ FREECALL 1800 171 866 ប្រសិនបើពួកគេ៖

  • ចង់និយាយជាមួយអ្នកណាម្នាក់អំពីការរឹតត្បិតលើ COVID-19 និងផលប៉ះពាល់ទៅលើពួកគេ
  • មានអារម្មណ៍កណ្តោចកណ្តែង ឬព្រួយបារម្ភអំពីមនុស្សជាទីស្រលាញ់របស់ពួកគេ
  • ត្រូវការអ្នកថែទាំអ្នកណាម្នាក់ និងព័ត៌មានមួយចំនួន ឬអ្នកណាម្នាក់ដើម្បីនិយាយជាមួយ
  • ត្រូវការជំនួយ ឬឱវាទអំពីការផ្លាស់ប្ដូរសេវាថែទាំមនុស្សវ័យចំណាស់ដែលពួកគេកំពុងទទួល
  • ត្រូវការជំនួយដើម្បីប្រើប្រាស់សេវាថែទាំថ្មី​ ឬការផ្គត់ផ្គង់សំខាន់ៗដូចជា ការទិញទំនិញជាដើម
  • មានការព្រួយបារម្ភអំពីខ្លួនពួកគាត់ផ្ទាល់ ព្រួយបារម្ភអំពីមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ដែលកំពុងរស់នៅដោយមានជំងឺវង្វេងស្មារតី
  • ចង់រៀបចំចាត់ចែងឲ្យមានការត្រួតពិនិត្យសុខភាពម្តង ឬជាប្រចាំសម្រាប់ខ្លួនពួកគាត់ផ្ទាល់ ឬសម្រាប់អ្នកណាផ្សេងទៀង។

ប្រជាជនវ័យចំណាស់ សាច់ញាតិ អ្នកថែទាំ មិត្តភក្តិ ឬអ្នកផ្តល់ជំនួយ ពួកគេអាច៖

  • ទូរស័ព្ទទៅលេខ 1800 171 866
  • 8.30 ព្រឹក – 6 ល្ងាច ម៉ោងនៅតំបន់អូស្ត្រាលីភាគខាងកើត(AEST) រាល់ថ្ងៃធ្វើការ
  • សម្រាប់ព័ត៌មាន ឬសេវាកម្មណាមួយដែលពួកគេត្រូវការ។

ខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់ គឺជាគំនិតផ្តួចផ្តើមរួមគ្នាដោយ ៖

  • COTA Australia,
  • ជំងឺវង្វេងស្មារតីអូស្ត្រាលី (Dementia Australia),
  • មនុស្សចាស់ថ្នាក់ជាតិ (National Seniors) និង
  • OPAN,
  • ព្រមទាំងបានគាំទ្រដោយការផ្តល់មូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី។

ជំនួយសេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ (TIS)

ប្រជាជនដែលមានវ័យចំណាស់ ដែលមិនអាចនិយាយភាសាអង់គ្លេសបានសូម ៖

  • ទូរស័ព្ទទៅ TIS ថ្នាក់ជាតិតាមលេខ 131 450
  •  ស្នើសុំអ្នកបកប្រែផ្ទាល់មាត់និង
  • ស្នើសុំឲ្យគេភ្ជាប់ទៅខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់ ឬប្រាប់លេខ

ទូរស័ព្ទ 1800 171 866  ដើម្បីឲ្យគេភ្ជាប់ជូន។